ជាថ្មីម្តងទៀត សូមប្រជាពលរដ្ឋ យុវជន ព្រះសង្ឈបន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈអោយបានល្អបំផុត ។ ការធ្វើអ្វីមួយដែលពុំ មានច្បាប់អនុញ្ញាត្តិ គឺពិតជាខុសច្បាប់ប្រទេសជាតិ ។ ការញុះញុង និង និងការចូលរួមធ្វើបាតុកម្ម ដែលបង្ករអសន្តិសុខ និង សណ្តាប់ធ្នាប់ សង្គម គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា ។ កម្ពុជាមានឯករាជ និងមានច្បាប់សំរាប់ការពារប្រទេសជាតិរបស់ខ្លួន ។ សូមកុំប្រដូចកម្ពុជា ទៅនិងប្រទេស Arab, Egypt, Syria អោយសោះ ។ សូមពលរដ្ឋកម្ពុជា ចេះត្រិះរិះពិចារណា មិនត្រូវបណ្តោយខ្លួនទៅតាមការញុះញុងអូស ទាញតាមការស្រមើស្រមៃរបស់ក្រុមជ្រុលនិយមនិង ក្រុមជនបរទេស។ ពួកគេនឹងរត់ចោលយើង នៅពេលបញ្ហានិងការលំបាកមកដល់ ។ សូមបញ្ជាក់ថាៈ- ១-កម្ពុជាមិនមែនជាទីពសោធន៍កុបកម្ម ហើយក៏មិនមែនជាទីលាន សង្រ្គាមទៀតដែរ ។ ជនអគតិទាំងនោះត្រូវបញ្ឈប់គំនិតស្មោគគ្រោក បំផ្លាញកម្ពុជាជាបន្ទាន់ ។ ២-ឧិកាសរួបរួមឯកភាព និង កសាងកម្ពុជាគឺនៅមាននៅឡើយ។ ៣-ធ្វើបាតុកម្ម ឬកុបកម្មដើម្បីផ្តួលរំលំឬ ដណ្តើមអំណាច ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីស្របច្បាប់គឺល្មើសនិងច្បាប់រដ្ឋ ។ តើមានបំណងយ៉ាងណាក្នុងការញុះញុងអោយមានបញ្ហាអសន្តិសុខ ផ្សេងៗនៅក្នងសង្គម ? តើគិតថាអំពើបាតុកម្មអាចអោយលទ្ឋផលនៃ ការបោះឆ្នោតដែលគណបក្សប្រជាជនបានឈ្នះរួចហើយនោះ ត្រឡប់ ទៅជាចាញ់វិញបាន? តើទាំងអស់នេះគឺពិតជាគោលបំណងរបស់ គណបក្សប្រឆាំង? អ្វីដែលនឹងកើតឡើងពិតប្រាកដគឺ រាជរដ្ឋាភិបាល ដែលមាន សម្តេច តេជោ ជានាយករដ្ឋមន្រ្តីនឹងទប់ស្កាត់រាលនូវឧបាយកលយកលេស បង្ករហឹង្សារ និង បាតុភាពផ្សេងៗដែលអាចនឹងកើតមានឡើងនៅ ពេលណាមួយ ទោះជាតាមទ្រង់ទ្រាយអ្វីក៏ដោយ ។ អ្វីដែលនឹងកើតឡើងពិតប្រាកដគឺ សម្តេច តេជោ ហ៊ុន សែន នឹង បន្តដឹកនាំកសាងប្រទេសជាតិក្នុងតួនាទីជានាយករដ្ឋមន្រ្តីស្រប ច្បាប់របស់ប្រជាពលរដ្ឋនៅក្រោពេល គជប ប្រកាសលទ្ឋផលចុង ក្រោយជាផ្លូវការនៅពេលដ៏ខ្លីខាងមុខនេះ ។ កម្ពុជាអត់ដើរថយ ក្រោយទេ។ ប្រទេសជាមិត្តយ៉ាងច្រើនរបស់កម្ពុជា គឺបានគាំទ្រ លទ្ឋផលនៃការបោះឆ្នោត និងបន្តជួយរាជរដ្ឋាភិបាលកម្ពុជាជា បន្តទៀត ទោះជាមានបក្សប្រឆាំងចូលរួម ឬ មិនចូលរួម ៕