ការបោះឆ្នោតដែលជាកាតព្វកិច្ចសំខាន់របស់ពលរដ្ឋ ក្នុងការជ្រើស រើសមេដឹកនាំដែលយើងគិតថាដឹកនាំប្រទេសបានល្អជាងគេ គឺបាន បំពេញរួចរាល់អស់ហើយ ។ ប្រជាពលរដ្ឋពិតជាត្រូវការសន្តិភាព ដែលជាកត្តាសំខាន់បំផុតសំរាប់ដំណើរការងារអភិវឌ្ឍន៍ ។ គ្មានសុខ សន្តិភាព ការងារកសាងប្រទេសនឹងប្រឈមវិបត្តិជាច្រើន ។ សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលមានលក្ខណៈសម្បត្តិនិង សមត្ថភាពគ្រប់គ្រាន់ ដែលពលរដ្ឋភាគច្រើនបំផុតបានបោះឆ្នោត អោយ ។ មកទល់ពេលនេះ សម្តេច តេជោ គឺនៅប្រកាន់ជំហរដោះ ស្រាយនូវបញ្ហាទាំងឡាយតាមសន្តិភាពដើម្បីផលប្រយោជន៍ខ្មែរ ទាំងអស់ ។ តាមការបញេ្ចញមតិ យោបល់ និង ទស្សនៈតាមរយៈទំព័រនេះ គឺកាន់ តែបញ្ជាក់កាន់តែច្បាស់ថា ពលរដ្ឋទាំងអស់ត្រូវការសន្តិភាព។ សូម ពលរដ្ឋទាំងអស់បញ្ឈប់សកម្មភាព រួមទាំងពាក្យសំដីដែលមានរូបភាព ជាលក្ខណៈញុះញុង ហឹង្សា ជេរប្រមាថ ដែលប៉ះពាល់ដល់សេចក្តី ថ្លៃថ្នូររបស់ជាតិសាសន៍ខ្មែរយើង។ បើនិយាយមិនចំណេញ គួរកុំបន្ត ជាពិសេសជនបរទេស និងបុគ្គលជ្រុលនិយមមួយចំនួន ។ ជាពលរដ្ឋ ល្អត្រូវតែជួយទប់ស្កាត់ការផ្សព្វផ្សាយពត៍មានមិនពិតពីកម្ពុជា។ ការរួបរួមសាមគ្គីខ្មែរតែមួយ គឺប្រសើរជាងស្តាប់បរទេសអោយបង្ករ បញ្ហាដល់ប្រទេសជាតិ ។ ពេលវេលានេះ គឺកម្ពុជាត្រូវរួបរួមជាពលរដ្ឋតែមួយ ការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ អោយបានរីកចំរើនសំរាប់ជាកេរមរតក ទុកអោយកូនចៅជំនាន់ក្រោយយកជាគំរូ ថាមេដឹកនាំខ្មែរមាន សាមគ្គីភាព គិតប្រយោជន៍ជាតិជាធំ ដើម្បីកែប្រែកម្ពុជាទៅជានីតិ រដ្ឋពេញលេញ និង ប្រទេសជាតិសប្បូរសប្បាយចាប់ពីអាណត្តទី ៥ នៅក្រោមកាដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន របស់កម្ពុជា ៕