សន្តិភាព ការយោគយល់ និង ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ជាធំគឺជាមូលដ្ឋាននយោបាយរបស់សម្តេច តេជា ហ៊ុន សែន ក្នុងការ ដោះស្រាយវិបត្តិនយោបាយ និង ក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេស កម្ពុជាដែលកំពុងតែមានសន្តិភាព និង ការអភិវឌ្ឍន៍នេះ ។ សម្តេចតេជោ និងប្រមុខមេដឹកនាំបក្សប្រជាជនទាំងអស់រួមមាន សម្តេច ជា ស៊ីម សម្តេច ហេង សំរិន គឺគិតគូរយកចិត្តទុកដាក់ ចំពោះអាយុជីវិតប្រជាពលរដ្ឋខ្លាំងបំផុត។ អ្នកដែលមិនដែលឆ្លង កាត់សង្រ្គាម គឺកំពុងមើលស្រាលដល់អាយុវជីវិតប្រជាពលរដ្ឋយើង។ អ្នកដែលមិនធ្លាប់បាត់បង់មនុស្សជាទីស្រឡាញ់ មិនយល់អំពីទុក្ខ សោក និងការឈឺចាប់របស់ប្រជាពលរដ្ឋដែលបង្ករដោយសង្រ្គាម ឡើយ ។ សង្រ្គាមអាចកើតមានសឹងតែគ្រប់ពេលវេលាទាំងអស់នៅ ពេលដែលអំពីហឹង្សាផ្ទុះឡើងពីបាតុកុម្មដែលមិនអាចគ្រប់គ្រងបាន ដោយអ្នរៀបចំបាតុកម្ម ។ ទោះជាបាតុកម្មធ្វើក្នុងទ្រង់ទ្រាយណាក៏ ដោយ គឺនឹងប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋដែលចង់បានតែ សេចក្តីសុខ និង សន្តិភាព។ ចុះទំរាំតែ " មហាបាតុកម្មទៀត " នោះ តើប្រជាពលរដ្ឋលោកមានអារម្ម្មណ៍យ៉ាងណា ? បាតុកម្មដែលមានក្រុមម្ខាងធ្វើឡើងក្នុងគោលបំណងប្រឆាំងនិងក្រុមម្ខាងអាចធ្វើអោយមានភាពចលាចល អសន្តិសុខ ព្រមទាំងមានកត្តា គ្រោះថ្នាក់ជាច្រើនទៀតដែលអាចប៉ះពាល់ដល់អាយុជិវិត និងបាត់ បង់ទ្រព្យសម្បតតិរួមទាំងឯកជន និង សាធារណៈ ប្រសិនបើក្លាយ ទៅជាកុបកម្មអានាធិបតេយ្យវិញនោះ ។ នៅប្រទេស Syria ដែលចាប់ផ្តើមពីបាតុកុម្ម ហើយបន្ទាប់មកគឺក្លាយ ទៅជាសង្រ្គាមស៊ីវិលរវាងក្រុមមួយប្រឆាំងនិងរដ្ឋាភិបាល។ មានប្រជា ពលរដ្ឋស្លាប់ប្រមាណ ៥០០០ នាក់ស្ទើរតែរៀងរាល់ថ្ងៃ ។ ចាប់ពី ខែ មិនា ២០១១ មកទល់ពេលនេះ គឺសង្រ្គាមកំពុងបន្តនៅឡើយ ដែល មានប្រជាពលរដ្ឋស្លាប់ជាង 100,000 នាក់ ។ ពេលនោះក្រុមប្រឆាំង គិតថានឹងទទួលបានការគាំទ្រ និងជំនួយពី USA និង EU ដើម្បើផ្តួល រំលំរដ្ឋាភិបាល ។ តែមកទល់ពេលនេះគឺគ្មាន។ អ្នកដែលរងទុក្ខវេទ នាខ្លោចផ្សាបំផុតគឺប្រជាពលរដ្ឋ ។ សម្តេចតេជោ លោកបានគិតសព្វគ្រប់ជ្រុងជ្រោយដើម្បីចៀសវាង ហឹង្សា និង សង្រ្គាម ។ សម្តេចគឺជាមេដឹកនាំដែលយល់ពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ដែលយើងទាំងអស់គ្នាមានការគោរពស្រឡាញ និងត្រូវការសម្តេចដើម្បីដឹកនាំ និងស្ថាបនាកម្ពុជាជាបន្តទៀត ។ សូមប្រជាពលរដ្ឋ ព្រះសង្ឃ យុវជនយុវតី ទាំងអស់កុំចូលរួមបង្ករអ្វី ដែលអាចអោយមានអំពើហឹង្សាកើតឡើង ។ កុំអោយមានការសោក ស្តាយបំផុតអោយសោះ ព្រោះពេលនេះគឺប្រជាពលរដ្ឋយើងលោកអត់ ត្រូវការភាពចលាចលវឹកវរក្នុងសង្គមទេ។ សូមអស់លោកដែលរស់នៅ ឯក្រៅប្រទេស សូមឈប់ញុះញុងប្រជាពលរដ្ឋ ។ ព្រោះបើមានអ្វីកើត ឡើងគឺអស់លោកដេកស្រួល ឯប្រជាពលរដ្ឋឯណេះទេដែលវេទនា ។ សម្តេចតេជោ ហ៊ុន សែន គោរពស្រឡាញ់ប្រជាពលរដ្ឋខ្មែរយើងទាំង អស់គ្នា ។ សម្តេចនឹងរៀបចំកសាងប្រទេសជាតិអោយមានសន្តិភាព និងអភិវឌ្ឍន៍អោយកាន់តែប្រសើរជឿនលឿនទៅមុខជានិច្ច ស្របទៅ តាមបំណងប្រាថ្នាពិតៗរបស់ប្រទេសជាតិ ។ សូមសុខសន្តិភាពមានដល់ប្រជាពលរដ្ឋ និង ប្រទេសជាតិទាំងមូល។