សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់សម្តេចតេជោ ទោះជាក្នុងស្ថានភាពបែបណាក៏ដោយ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរួមរស់ជាមួយគ្នា។ ទោះជាស្រឡាញ់បក្សណាក៏ដោយ គឺមិន ត្រូវបង្ករហឹង្សាជាមួយគ្នាឡើយ ។ ប៉ុលពតធ្លាប់បានបណ្តុះបណ្តាល វប្បធម៍បែបនេះអស់រយៈពេលជិត៤ឆ្នាំ ដែលបានធ្វើអោយប្រជាពល រដ្ឋលែងមានជំនឿជឿទុកចិត្តគ្នាទៅវិញទៅមក រហូតដល់មានការ កាប់សំលាប់ និងមានប្រជាពលរដ្ឋស្លាប់អស់ជាង ១លាននាក់។ កម្ពុជាមិនត្រូវការវប្បធម៍បែបនេះទេ។ សម្តេច តេជោ ហ៊ុន សែន លោកតែងតែយកចិត្តទុកដាក់ខ្លាំងបំផុត ចំពោះសុខទុក្ខ និង ការព្រួយបារម្មណ៍របស់ប្រជាពលរដ្ឋ រួមមាន ទាំង ព្រះសង្ឃ យុវជន យុវតី សិស្ស និស្សិតទាំងអស់ ។ ប្រទេស ជាតិដែលបានឈានមកដល់ដំណាក់កាលសុខសន្តិភាពដូចសព្វ ថ្ងៃនេះ គឺបានឆ្លងកាត់សង្រ្គាមស៊ីវិលជាច្រើនឆ្នាំមកហើយ។ យើង ដាច់ខាតត្រូវតែនាំគ្នាបន្តថែរក្សាវប្បធម៍សន្តិភាពដើម្បីសេចក្តីសុខ របស់ប្រជាពលរដ្ឋ ។ សូមប្រជាពលរដ្ឋ ជាពិសេសយុវជន កុំបណ្តោយខ្លួនធ្លាក់កាន់តែជ្រៅ ទៅក្នុងនយោបាយញុះញុងបង្ករចលាចលអោយសោះ ។ ប្រទេសជាតិ មានច្បាប់ រាល់នូវទង្វើដែលបំផ្លាញសន្តិភាពគឺមិនមែនជាបំណងប្រាថ្នា របស់ប្រទេសជាតិឡើយ។ សម្តេចតេជោ ហ៊ុន សែន នឹងមានកំណែរទំរង់នយោបាយសំខាន់ៗ មួយចំនួនដើម្បីអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីចំរើន និងប្រសើរ ឡើងនៅក្នុងអាណត្តទី ៥នេះ ៕