បក្សប្រឆាំងដែលមានមេដឹកនាំសញ្ជាតិ(២) រួមទាំងមនុស្សជ្រុលនិយម មួយចំនួនដែលរួមមានទាំងជនអុជអាលបរទេស និង ខ្មែរសញ្ជាតិបរ ទេស គឺកំពុងបំពុលបរិយាកាសនៅកម្ពុជាដែលធ្វើអោយមតិអន្តរជាតិ យល់ច្រឡំចំពោះកម្ពុជា ។ ជាពិសេសពួកគេកំពុងធ្វើអោយប្រជាពល រដ្ឋមានការព្រួយបារម្មណ៍ចំពោះអស្ថិរភាពសង្គមដែលក្រុមនេះកំពុង បំផុសបំផុលបំពុលនៅក្នុងប្រទេសកម្ពុជា។ ដូចសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ច្បាស់ហើយថា បើ ខ្លួនឯងមិនទទួលស្គាល់ គជប ទេកុំចូលរួមបោះឆ្នោតតែម្តងទៅ ។ ពី ព្រោះខ្លួនឯងមានគំនិតស្មោគគ្រោកតាំងពីដំបូង ថា គជប ជាមិនល្អ ចុះហេតុអីក៏ចូលរួមបោះឆ្នោតធ្វើអី ? បើចិត្តសឿងកុំចូលស្រុក និងកុំ ចូលរួមបោះឆ្នោតបើខ្លួនឯងមើលងាយថាស្រុកខ្មែរវាមិនកើត ឬការ បោះឆ្នោតនេះវាមិនត្រឹមត្រូវ ។ ចុះចាំបាច់ចូលរួមធ្វើអី ? បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ យុវជនយុវតី ត្រូវចងចាំក្រុមប្រឆាំង ផ្កាប់មុខ និងជ្រុលនិយមមួយនេះអោយច្បាស់អំពីមនោគមវិជ្ជាអូស ទាញសំលេងឆ្នោតក៏ដូចជាធ្វើការវាយប្រហារមកលើ សម្តេច តេជោ និង រាជរដ្ឋាភិបាលកម្ពុជា ។ ពួកគេកំពុងតែបំផ្លាញសុខសន្តិភាពនៅ កម្ពុជាយ៉ាងពិតប្រាកដ ។ ពួកក្រុមមួយនេះមិនដឹងថាអាងលើអ្វីទេ បានជាក្អេងក្អាងចោទមកលើគណបក្សប្រជាជនទាំងបំពានថាលួច បន្លំសន្លឹកឆ្នោត ? ទាំងមុនពេលបោះឆ្នោត ពេលកំពុងបោះឆ្នោត និង ពេលរាប់សន្លឹកឆ្នោត គឺមានអន្តរជាតិ តំណាង អសប អង្គការ អន្តរជាតិ និងតំណាងមកពីគណបក្សខ្លួនឯងទៀត។ គជប គឺធ្វើការ ដោយឯករាជ។ ទាំងអង្គការសហប្រជាជាតិ និងអន្តរជាតិគឺត្រូវយល់ ដឹង និងគោរពច្បាប់កម្ពុជា រួមទាំងគោរពចំពោះឯករាជភាព គជប ផងដែរ ។ បរទេសគ្មានសិទ្ឋិអ្វីមករំលោភបំពានលើបូរណៈភាព និង អធិបតេយ្យភាព កម្ពុជាឡើយ ។ បើគណបក្សប្រឆាំងមួយនេះមិន ចូលរួម គឺជាសិទ្ឋិរបស់គាត់ ។ គណបក្សប្រជាជននឹងរៀបចំបង្កើត រាជរដ្ឋាភិបាលអោយបានឆាប់បំផុតបន្ទាប់ពីលទ្ឋផលផ្លូវការប្រកាស ដោយ គជប រួចរាល់ហើយ ។ សរុបអោយខ្លីមកគឺបក្សប្រឆាំងហ្នឹងមានគំនិតងប់ងុលចង់ក្រសោប អំណាចដោយខំបំប៉ោង និង បំពុលបរិយាកាសនៅកម្ពុជាថាបក្សខ្លួន ឈ្នះ ។ ព្រោះសន្តានក្រុមនេះគឺចង់រំលំផ្តួលរដ្ឋាភិបាលដែលមាន សម្តេចតេជាជានាយករដ្ឋមន្រ្តី ព្រោះពួកគេបាននិយាយយ៉ាងពេញ មាត់ និង យ៉ាងព្រហឺនថា នេះជាឧិកាសដែលត្រូវប្តូរហ៊ុន សែន ចេញ។ ទន្ទឹមនេះគេបានបង្កើតបណ្តាញផ្សព្ផ្សាយពត៍មានមិនពិត បំផុស ញុះញុងអោយខ្មែរស្អប់គុំគួនគ្នាតាមរយៈ Facebook ដែលយើងទាំង អស់គ្នាបានដឹងគ្រប់ៗគ្នា ។ ប្រទេសមានឯករាជភាព បូរណភាពទឹកដី មានច្បាប់ និងលទ្ខិប្រជា ធិបតេយ្យ ។ បើចង់ឈ្នះដឹកនាំប្រទេសគឺត្រូវឈ្នះទឹកចិត្តប្រជាពលរដ្ឋ ជាមុនដោយការបោះឆ្នោត ។ មិនអាចមកប្លន់អំណាចបែបអនាធិប តេយ្យតាមរយៈរូបភាពញុះញុងបង្ករចលាចលជាទ្រង់ទ្រាយកុបកម្ម បានឡើយ ៕ ជនទាំងឡាយណាដែលល្មើសនិងច្បាប់រដ្ឋ គឺនឹងទទួលទោសតាម ច្បាប់ជាធរមាន ។ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជានាយក រដ្ឋមន្រ្តីនឹងការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ គ្រប់កាលៈទេសៈទាំងអស់ ។