សន្តិសុខ សណ្តាប់ធ្នាប់សង្គមគឺជាសេចក្តីត្រូវការធំបំផុតរបស់ប្រជា ពលរដ្ឋទូទាំងប្រទេស ។ សូមប្រជាពលរដ្ឋបន្តចូលរួមថែរក្សាសន្តិសុខ អោយបានល្អ ។ប្រជាពលរដ្ឋនឹងវេទនា ប្រសិនបើមានការអុកឡុកពី កុបកម្មដែលមានអំពើហឹង្សាកើតឡើង។ សូមកុំចូលរួមបង្ករភាពចលាចលដោយការអូសទាញញុះញុងពីសំណាក់ ជនខិលខូចមួយចំនួន ដែលអាចបង្ករអសន្តិសុខ សំរាប់ប្រទេសជាតិ ។ ការអូសទាញអោយធ្វើកុបកម្មអ្វីមួយដែលប៉ះពាល់ដល់អាយុជីវិត និង ខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ គឺអ្នកផ្តួចផ្តើមធ្វើត្រូវទទួលខុស ត្រូវចំពោះមុខច្បាប់ ។ សូមយុវជន សិស្ស និស្សិត និង ព្រះសង្ឃពិចារណាអោយបានច្បាស់ លាស់បំផុត នៅពេលបាតុកម្មមួយដែលបង្កើតឡើងដោយបក្សប្រឆាំង ដែលពេលនោះគឺនឹងមានពាក្យសំដីឌឺដង ផ្លែផ្ការ ញុះញុង ជេរប្រមាថ ដែលអាចធ្វើអោយប្រជាពលរដ្ឋ សិស្ស និស្សិត យុវជន ដែលគាំទ្រគណ បក្សប្រជាជនទ្រាំមិនបាន តើនឹងមានអ្វីកើតឡើង ? សូមពិចារណាលើ ចំណុចនេះអោយហ្មត់ចត់បំផុត។ មេដឹកនាំបក្សប្រឆាំងដែលបង្ករអោយ មានអំពើហឹង្សានានា ដែលអាចប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ ឬអាយុជីវិតប្រជាពលរដ្ឋត្រូវតែទទួលខុសត្រូវទាំងស្រុង ។ មានប្រជាពលរដ្ឋដែលលោកបានបោះឆ្នោតជូនបក្សប្រឆាំងមួយចំនួន ធំកំពុងព្រួយបារម្មណ៍ និងខកបំណងខ្លាំងបំផុត ។ បើមានរឿងបែបនេះ កើតឡើងមែននោះគឺនឹងប៉ះពាល់ដល់ការងាររកស៊ីទទួលទាន ដែលនឹក ស្មានមិនដល់។ ទន្ទឹមនេះដែរក៏ជាការសំរេចចិត្តដ៏ត្រឹមត្រូវបំផុតរបស់ យុវជន និង និស្សិតដែលវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារមិនចូលរួម តាមការអំពាវនាវនេះ។ សូមជួយប្រាប់តទៅមិត្តភ័ក្តិកុំចូលរួម ។ យើងទាំងអស់គ្នារួមសាមគ្គីជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីថែ រក្សា ការពារ សុខសន្តិភាពជូនប្រជាពលរដ្ឋ និង ប្រទេសជាតិយើង។ ប្រជាពលរដ្ឋកម្ពុជា គឺមិនត្រូវការបក្សដែដលប្រឆាំងសន្តិភាពនៅលើ ទឹកដីកម្ពុជាឡើយ។ សម្តេចតេជោ ហ៊ុន សែន និង រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាការពារសុខ សន្តិភាពជូនប្រជាពលរដ្ឋទាំងអស់អោយខានតែបាន ៕