សិទ្ខិ និង សេរីភាពនៅកម្ពុជាគឺកំពុងឡើងដល់ចំណុចមួយដែលអាច នឹងងាយប៉ះពាល់ដល់ដល់ការរំលាភច្បាប់។ សិទ្ខិពាសវាលពាសកាល មួយចំនួនដូចជា ការជេរប្រទេចផ្តាសារ ប្រមាថមើលងាយបុគ្គល ប្រមុខ រដ្ឋ និង ថ្នាក់ដឹកនាំប្រទេសជាតិ ក៏កំពុងតែមានយ៉ាងមហាសេរីនៅតាម បណ្តាញ Facebook ។ តើសិទ្ឋិបែបពាលាអាវាសែបែបនេះ នឹងផ្តល់ផល ប្រយោជន៍អ្វីដល់សង្គម ? តើបុគ្គល ឬក្រុមមនុស្សប្រភេទណាដែល កំពុងប្រើប្រាស់សិទ្ឋសេរីភាពយ៉ាងអនាធិបតេយ្យបែបនេះ ? តើពួកគេ មានគោលបំណងយ៉ាងណាចំពោះកម្ពុជា ? សូមប្រជាពលរដ្ឋ យុវជន យុវតីប្រើប្រាស់សិទ្ឋិរបស់ខ្លួនអោយបានល្អ កុំអោយប៉ះពាល់ដល់សិទ្ឋិអ្នកដ៏ទៃ។ វាមិនមែនជាមោទនៈភាពទេដែល យកវប្បធម៍ហឹង្សាពាលាមកបំពានលើសិទ្ឋិរបស់អ្នកដ៏ទៃទោះជាតាម រូបភាពណាក៏ដោយ ។ បុគ្គលល្មើសច្បាប់ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ ។ ការអូសទាញ ញុះញុងអោយមានអំពើហឹង្សាណាមួយនៅក្នុងប្រទេសដោយគ្មានការ ទទួលខុសត្រូវដែលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋគឺជាការទទួល ខុសត្រូវទាំងស្រុងរបស់បុគ្គលនោះ ។ រាជរដ្ឋាភិបាលបានចេញសេចក្តី ប្រកាសជាច្រើនលើកច្រើនសារមកហើយ ។ សូមប្រជាពលរដ្ឋ ព្រះសង្ឍ យុជនយុវតីទាំងអស់ ចៀសចេញអោយ ឆ្ងាយពីអំពីហឹង្សានានា។ យើងមានពេលវេលាតិចណាស់សំរាប់រៀន សូត្រ ធ្វើការងារ និង ថែទាំគ្រួសារ ។ យើងមិនត្រូវការហឹង្សា និង សង្រ្គាមទេ ! ។ ការបំផុសអោយមានបាតុកម្ម ឬកុបកម្មដែលគ្មានការទទួលខុសត្រូវ នឹងប្រឈមមុខចំពោះមុខច្បាប់ ។ សម្តេចតេជោ ហ៊ុន សែន និង រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាការពារ សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋយើងទាំងអស់គ្នាអោយ ខានតែបាន៕