កូនខ្មែរចូលចិត្ត Facebook គឺត្រូវយល់អំពីអត្ថប្រយោជន៍ និងផល ដែលងាយប៉ះពាល់រំខានមួយដូចខាងក្រោមៈ ១-មុននឹងចុច " Like" គឺត្រូវចុចលើរូបដែលយើងបានឃើញហ្នឹងសិនថា តើបុគ្គលហ្នឹងជានរណា ? ព្រោះមានបុគ្គលមួយចំនួនបានយករូបព្រះ ហាក្សត្រ សម្តេច ម៉ែ សម្តេចតា សម្តេចតេជោ ហ៊ុន សែន តារាចំរៀង តារាភាពយន្តល្បី យកមកដាក់ នៅខាងស្តាំដៃ ក្បែរ Sponsored By ... តែនៅពេលដែលយើងចុច "Like" ទៅគឺទៅជារបស់បុគ្គលទៅវិញ ។ សូមសាកល្បង ដើម្បីដឹងថា បុគ្គលហ្នឹងគឺជានរណាពិតនោះ ? ២-មានមនុស្សមួយចំនួនដែលយើងមិនស្គាល់ គឺបានផ្ញើ email ឬ text មក mailbox យើង ហើយថាចង់មានទំនាក់ទំនងជួយ ឬផ្តល់នេះ ផ្តល់ នោះ ។ ពួកនឹងគឺសុទ្ឋតែក្រុមបោកប្រាស់ Spam/Scam ។ ពេលខ្លះគឺ មានផ្ញើ មេរោគ virus មកជាមួយទៀត ។ សូម delete / Block . ៣-ថ្ងៃនេះមានជនខិលខូចបាន Copy គេហទំព័រ របស់លោកជំទាវ ហ៊ុន មាណា (Mana Hun) មិនដឹងថាមានបំណងល្អឬអាក្រក់ទេ ។ សូមជួយ ប្រាប់មក គេហទំព័រនេះ ឬក៏ផ្ញើទៅកាន់គេហទំព័រផ្លូវការរបស់លាក ជំទាវ (Mana Hun ) . គេហទំព័រមិនពិតរបស់ជននោះ គឺមានឈ្មោះថា (Hun Mana) ។ ៤ មាន Accounts មួយចំនួនទៀតគឺផ្សព្វផ្សាយមិនល្អពីកម្ពុជា រួមមាន រូបភាពអាសអាភៀស ប្រមាថមើលងាយខ្មែរ និង ប្រទេសខ្មែរ ។ សូម យុវជនយកការប្រើប្រាស់ Facebook ដើម្បីជាប្រយោជន៍សង្គមពិតៗ។ នៅពេលខាងមុខនេះ គេហទំព័រគាំទ្រ សម្តេចតេជា ហ៊ុន សែន នឹងមាន ផ្សាយជាសារសម្លេងផងដែរ ។ សូមអរគុណ ដល់ប្រជាពលរដ្ឋ យុវជន យុវតីទាំងអស់ដែលបានគោរពស្រឡាញ់គាំទ្រសម្តេច តេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាចក្រកម្ពុជា ។