ការប្រកាសលទ្ឋផលបោះឆ្នោតផ្លូវការដោយ គជប ជាជំហានដំបូង នេះ គឺជាការបញ្ជាក់អោយឃើញកាន់តែច្បាស់ថា ប្រជាពលរដ្ឋភាគ ច្រើនបំផុតលោកត្រូវការភាពសុខសាន្ត សន្តិភាព និង ការអភិវឌ្ឍន៍ ទោះជាទៅយឺតបន្តិចក្តីតែនឹងដល់គោលដៅដូចគ្នា ។ ប្រជាពលរដ្ឋ លោកអត់ត្រូវការការផ្លាស់ប្ទុរដោយអំពើហឹង្សា ឬដោយសង្រ្គាម ឡើយ ។ ជ័យជំនះរបស់បក្សប្រជាជន គឺជាជ័យជំនះរបស់ប្រជាព រដ្ឋខ្មែរយើងទាំងអស់គ្នា ។ គឺខ្មែរឈ្នះ ! ។ សូមបងប្អូនប្រជាពលរដ្ឋ ព្រះចៅអធិការ ព្រះសង្ឍ យុវជនបន្តចូលរួម ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមអោយបានល្អបំផុត ។ សូមរាយ ការជូនសមត្ថកិច្ច ប្រសិនបើមានការប្រព្រឹត្តិធ្វើអ្វីមួយដែលបង្ករអសន្តិ សុខសណ្តាប់ធ្នាប់ ឬភាពចលាចលក្នុងសង្គម ។ សភាពការណ៍ទូទៅក្នុងប្រទេសជាតិគឺធម្មតា ។ ប្រជាពលរដ្ឋយើងប្រ កបការងារជាប្រក្រតីទេ។ រាជរដ្ឋាភិបាល និងក្រសួងមានសមត្ថកិច្ច ធានាការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ និង ប្រទេសជាតិយើង ។ អរគុណប្រជាពលរដ្ឋទាំងអស់ដែលតែងតែគោរពស្រឡាញ់ សម្តេច គាំទ្រសម្តេចតេជា និងបោះឆ្នោតជូនសម្តេចដោយស្មោះ ដោយមិន គិតពីផលប្រយោជន៍ លាភសក្ការៈយសស័ក្តិ និង អំណាច ។ យើងទាំងអស់គ្នាមានសំណាងបំផុតដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំចាស់ទុំប្រកបដោយឧត្តមគិតិជាតិខ្ពស់ ។ កម្ពុជានឹងទទួលបាននូវភាពរុងរឿងថ្កុំថ្កើងក្រោមការដឹកប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងអាណត្តថ្មីនេះ ។