សភាពការណ៍នយោបាយកម្ពុជាមកទល់ពេលនេះគឺធម្មតា ។ ការឈ្នះឆ្នោតរបស់គណបក្សប្រជាជន កាលពីថ្ងៃទី ២៨ ខែ កក្កដា កន្លងទៅនេះ គឺ សម្តេចតេជោ នឹងបន្តដឹកនាំ ប្រទេសជាតិជានាយករដ្ឋមន្រ្តីសំរាប់រយៈពេល ៥ ឆ្នាំទៀត (2013-2018) ។ គជប កំពុងសំរុកបញ្ចប់ការរាប់ត្រួតពិនិត្យសន្លឹកឆ្នោតអោយ បានត្រឹមត្រូវបំផុត ។ ពេលវេលាក៏កាន់តែខិតជិតចូលមកដល់ ហើយដែរ គណបក្សប្រឆាំងត្រូវរៀបចំខ្លួនអោយបានស្រេច ដើម្បីចូលរួមការងារប្រទេសជាតិជាមួយគណបក្សប្រជាជន។ អភ័យឯកសិទ្ខិរបស់តំណាងរាស្រ្តនីមួយៗពីបក្សប្រឆាំងនឹង គ្មាន ប្រសិន សមាជិកទាំងនោះបើមិនបានចូលរួមតាមព្រះ រាជបន្ទូលកោះអញ្ជញពីព្រះមហាក្សត្រចូលមកស្បថកាន់ តំណែងការងារជាតំណាងរាស្រ្តពេញសិទ្ខិទេនោះ ។ គ្មានហេតុផលណាដែលត្រូវបន្តការប្រឆាំងមិនទទួលតំណែង នឹងធ្វើការបំរើរាស្រ្តឡើយ ។ ចូលរួមសហការជាមួយសម្តេច តេជោ ហ៊ុន សែន គឺប្រជាពល រដ្ឋយើងទាំងអស់គ្នាជាអ្នកឈ្នះ ។ បើធ្វើពហិការមិចូលរួមទេ គឺ បក្សប្រឆាំងជាអ្នកចាញ់ទាំងស្រុងតែម្តង ។ បើបំណាច់នឹងចូលរួមសហការហើយ ត្រូវជំរាបជូនសម្តេចតេជោ អោយត្រង់នៅថ្ងៃស្អែកនេះតែម្តងទៅ ៕