សម្តេចតេជោ ហ៊ុន សែន និង សន្តិភាព គឺតែមួយ យុវជនដែលកើតជំនាន់ក្រោយប្រហែលជាមិនបានយល់ នឹង ដឹង ច្បាស់អំពីការលះរបស់សម្តេចតេជោ ក្នុងការនាំមកវិញនូវសន្តិភាព សំរាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ ។ តាមពិតសម្តេច តេជោ គឺបានព្យាយាមបញ្ចប់សង្រ្គាមនៅកម្ពុជាតាំង ពីឆ្នាំ១៩៨៧ មកម៉្លេះ ដោយបានព្រមព្រាងជាមួយសម្តេចតា សម្តេច តាទួតក្នុងការរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។ ដែលនៅទីបំផុតគឺ បង្កើតបាននូវសន្តិភាពពេញលេញមួយសំរាប់កម្ពុជាដែលភាគីខ្មែរទាំង អស់បានចុះហត្ថលេខាទទួលស្គាល់នៅ ថ្ងៃទី២៣ តុលា ឆ្នាំ ១៩៩១ នៅទីក្រុងប៉ារីស ដែលបានបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា។ សម្តេចតាយើងបានទទួលស្គាល់ថា សម្តេច ហ៊ុន សែន គឺជាមេដឹកនាំ ក្លាហាន មានសមត្ថភាព មានលទ្ឋភាពពេញលេញ និង បទពិសោធន៍ គ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាចំរូងចំរាស់ និងរកសន្តិភាពជូនជាតិ សម្តេចតា បានបញ្ជាក់ថា សម្តេច ហ៊ុន សែន គឺជាអ្នកស្នេហាជាតិវ័យ ក្មេង ឆ្លាតវាងវៃដែលមានភក្តីភាពស្រឡាញ់ប្រជាពលរដ្ឋ និង មាន មោទនៈភាពជាតិ ។ កម្ពុជាពិតជាមានសំណាង ដោយមានសម្តេច តេជោ ជាមេដឹកនាំ ។ សម្តេចតេជោ បានធ្វើអោយប្រទេសមួយដែលធ្លាប់បានកាប់សំលាប់ ប្រជាពលរដ្ឋខ្លួនឯង បានក្លាយមកជាប្រទេសស្លូតបូត មានសុខ សន្តិភាព ស្ថរភាពសង្គម និង ការអភិវឌ្ឍន៍មកទល់សព្វថ្ងៃនេះ ។