សម្ដេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំ ត្រៀមវិធានការទប់ស្កាត់គ្រោះទឹកជំនន់ ខណៈកម្ពុជាកំពុងទទួលឥទ្ធិពលប្រព័ន្ធសម្ពាធទាប និងព្យុះទី១៤ កាហ្ស៊ីគី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសារាចរណែនាំស្ដីពីការត្រៀមវិធានការ ទប់ទល់នឹងគ្រោះទឹកជំនន់ ខណៈដែលប្រទេសកម្ពុជា បាននិងកំពុងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ជាមួយនឹងព្យុះទី១៤ ឈ្មោះកាហ្ស៊ីគី ព្រមទាំងឥទ្ធិពលនៃខ្យល់មូសុងនិរតី ដែលបកបោកយ៉ាងខ្លាំងបណ្ដាលឲ្យមានភ្លៀង ធ្លាក់យ៉ាងគំហុក​ នៅក្នុងខេត្តមួយចំនួនរបស់ព្រះរាជាណាចក្រកម្ពុជា និងនៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវ។ ការធ្លាក់ភ្លៀងយ៉ាងគំហុកនេះ នឹងជម្រុញឲ្យទឹកទន្លេមេគង្គហក់ឡើងខ្ពស់ លឿន និងឈានទៅដល់កម្រិតមួយ ដែលបង្កឲ្យមានការលិចលង់នៅខេត្តមួយចំនួន ដែលស្ថិតនៅអមសងខាងទន្លេមេគង្គផ្នែកខាងលើ»។ *សូមភ្ជាប់នូវឯកសារ សារាចរណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ខាងក្រោម៕