សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញរៀចំពិធីលៀងសាយភោជន៍ ជូន ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ន៌ងលោកជំទាវ នៅល្ងាច ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន បានអញ្ជើញរៀចំពិធីលៀងសាយភោជន៍ ជូន​ ឯកឧត្តម មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោកជំទាវ ព្រមទាំគណៈប្រតិភូ នៅវិមានសន្តិភាព​ រាជធានីភ្នំពេញ​ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងពិធីលៀងសាយភោជន៍ ដែលរៀចំធ្វើឡើង នៅវិមានសន្តិភាព(វិមានរដ្ឋាភិបាល) នេះ គឺមានមានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរដ្ឋាភិបាលម៉ាឡេស៊ី និងមន្ត្រីអង្គទូតនានា ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។ ដំណើរទស្សនកិច្ច​ផ្លូវ​ការរ​បស់​ឯកឧត្តម ​មហាធា មហាម៉ាត់ នៅកម្ពុជានាពេលនេះ នឹងបានរួមចំណែកកា​ន់​តែប្រ​សើរក្នុ​ងកា​រពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅ​បន្ថែ​ម​ទៀត នូវចំណងមិត្តភា​ព ​និងកិ​ច្ចសហ​ប្រតិបត្តិការជិតស្និទ្ធដ៏ល្អរ​វា​ងក​ម្ពុជា និ​ងម៉ាឡេ​ស៊ី ទាំងនៅក្នុងក្របខ័​ណ្ឌ​ទ្វេភា​គី តំបន់ និងអន្តរជា​តិ​៕