សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ខ្ញុំសូមផ្ញើនូវសេចក្តីនឹករឮកមកដល់បងប្អូន និងកូនក្មួយយុវជន កម្មករកម្មការនី ព្រមទាំងបងប្អូនជនរួមជាតិនៅក្រៅប្រទេសផងដែរ។ សូមបងប្អូនធ្វើដំណើរឆ្ងាយជិតសុខសប្បាយតាមផ្លូវ ហើយសូមចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន នឹងមានអធ្យាស្រ័យខ្ពស់អោយគ្នាទៅវិញទៅមក ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ អរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមថែរក្សាសុខសន្តិភាពសម្រាប់ប្រទេសជាតិយើងអោយកាន់តែ រីកម្រើនលឿនទៅមុខ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានសប្បាយរីករាយថ្ងៃចុងសប្តាហ៍៕