សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ថ្ងៃទី ១៥ សីហា នេះតាមទំនៀមទម្លាប់ប្រពៃណីបងប្អូនខ្មែរចិន គឺជាថ្ងៃសែនក្បាលទឹក។ ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ និងរីកចម្រើនមកទល់សព្វថ្ងៃ គឺបានបង្កលក្ខណៈកាន់តែងាយស្រួលអោយបងប្អូនមានឱកាសប្រារព្ឋបុណ្យទានទៅតាមជំនឿ និងទំនៀមទម្លាប់ប្រពៃណីរៀងៗខ្លួនដោយសេរី។ សូមជូនពរបងប្អូនជនរួមជាតិសុខសប្បាយ និងទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងលាភសំណាងគ្រប់ៗគ្នាកុំបីខាន។