កាលពីថ្ងៃទី៥ខែសីហា២០១៩កន្លងទៅកូនៗនិងចៅៗបានមកជុំគ្នាខ្វះតែកូន ប្រសាមួយនិងចៅស្រីមួយជាប់បំពេញ ការងារនិងរៀននៅក្រៅប្រទេស។ យើងតែងតែធ្វើការថតរូបទុកនៅពេលជួបជុំគ្នាម្តងៗដើម្បីធ្វើការប្រៀបធៀបនូវ ការរីកធំធាត់របស់ចៅៗពីពេលវេលាមួយទៅពេលវេលាមួយទៀត។ គ្រួសារមួយនេះពិតជាមានមនុស្សច្រើន សរុប៣២នាក់។ជីដូនជីតា២នាក់កូន១០នាក់ទាំងកូនបង្កើតនិងកូនប្រសា និងចៅចំនួន២០នាក់។ មិនយូរប៉ុន្មានទេខ្ញុំនឹងមានចៅទួតដែល ពេលនោះចំនួនកាន់តែច្រើនហើយ៕