អរគុណ លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កា និងលោកជំទាវ ដែលបាននាំយកដើមពោធិព្រឹក្សមកពីក្រុងអនុរាធបុរៈ ប្រទេសស្រីលង្កា មកដាំនៅកម្ពុជា ដែលនាំមកនូវសេចក្តីសុខ សេចក្តីចម្រើនដល់ប្រទេសជាតិ និងប្រជាពលរដ្ឋទូទាំប្រទេស ទន្ទឹមនឹងនេះដែរ លោកប្រធានាធិបតីក៏បានចូលរួមដាំដើមឈើតំណាងប្រទេសស្រីលង្កាចំនួន ១០ដើម នៅមជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គទៀតផង។ យើងមានជំនឿ និងសង្ឃឹមថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែរីកចម្រើននិងរឹងមាំខ្លាំងឡើង៕