ចំណងមិត្តភាព កម្ពុជា-ស្រីលង្កា កាន់តែរឹងមាំ នៅព្រឹកថ្ងៃទី ៨ ខែ សីហា លោកប្រធានាធិបតីស្រីលង្កា Maithripala Sirisena និងលោកជំទាវ បានអញ្ជើញមកដាក់កម្រងផ្កានៅវិមានឯករាជ ដើម្បីគោរពវិញ្ញាណក្ខ័ន្ឋចំពោះបុព្វបុរសខ្មែរដែលបានបូជា និងពលីជីវិតដើម្បីប្រទេសជាតិ។ តាមកម្មវិធីដែលបានគ្រោងទុក គឺនៅល្ងាចថ្ងៃទី ៨ សីហា នេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត និងអញ្ជើញចូលរួមដង្ហែរព្រះមហាក្សត្រកម្ពុជាយាងលៀងសាយភោជន៍ផ្តល់កិត្តិយសដល់លោកប្រធានាធិបតីនៃប្រទេសស្រីលង្កា និងលោកជំទាវផងដែរ៕