រូបថតមួយសន្លឹកថតកាលពី៤៨ឆ្នាំមុនគឺ ឆ្នាំ១៩៧១ដែលពេលនោះខ្ញុំមានអាយុ ១៩ឆ្នាំបងសុក សារឿនអាយុ២៩ឆ្នាំ។ ឯរូបថតមួយសន្លឹកទៀតថតថ្ងៃ៥សីហា ២០១៩ជាពេលដែលខ្ញុំឆ្លងពីអាយុ៦៧ឆ្នាំ មកអាយុ៦៨ឆ្នាំឯបងសុក សារឿនមាន វ័យ៧៨ឆ្នាំ។ ទោះសភាពការមានការប្រែប្រួលទាំង នយោបាយសេដ្ឋកិច្ច សង្គមទាំងឋានះ តួរនាទី ទាំងវ័យ ទាំងរូបកាយ។ល។តែចំណងមិត្តភាព និងភាពជាបងប្អូនរវាងគាត់និងខ្ញុំមិនបាន ផ្លាស់ប្តូរទេ។៤៨ឆ្នាំមុនគាត់ជាមេបញ្ជាការ របស់ខ្ញុំ តែ៤០ឆ្នាំចុងក្រោយនេះគាត់មាន ឋានះទាបជាងខ្ញុំវិញម្តង។ មិត្តភាពនិងភាពជាបងប្អូនមិនសំដៅទៅ លើបុណ្យសក្ត័ ឋានះនាទីឬទ្រព្យសម្បត្តិ នោះឡើយតែសំខាន់គឺនៅលើទឹកចិត្ត ស្រឡាញ់រាប់អានគ្នាដោយគ្មានការ ប្រែប្រួល។ បងសុក សារឿននេះហើយដែលជូនខ្ញុំ ទៅដោះស្រាយការភ័នច្រឡំរវាងខ្ញុំ ជាមួយគ្រូពេទ្យក្រមុំនៅមន្ទីរពេទ្យស្រុក ក្រូចឆ្មារឈ្មោះរ៉ានី នាខែមិនា១៩៧៤ ដែលជាឱកាស់ឱ្យខ្ញុំបានស្គាល់មុខរ៉ានីជាលើកដំបូងហើយចាប់ចិត្តស្រឡាញ់ តាំងពីពេលនោះមកនិងក្រោយមកបាន ក្លាយជាប្តីប្រពន្ធរហូតមានចៅ២០នាក់ នាពេលនេះ។ បងសុក សារឿនពេលនេះជានាយឧត្តម សេនីយ៍និងជាអនុរដ្ឋលេខាធិការក្រសួង ការពារជាតិ៕