ថ្ងៃទី ៥ សីហា នេះ គឺជាថ្ងៃខួបកំណើតរបស់ខ្ញុំ (៥សីហា ១៩៥២-៥សីហា ២០១៩) ដែលពេលនេះខ្ញុំមានអាយុ៦៨ឆ្នាំហើយ។ ខ្ញុំសូមអរគុណដល់បងប្អូនជនរួមជាតិ និងកូនក្មួយជាទីស្រឡាញ់ទាំងអស់ ដែលបានជូនពរខ្ញុំនៅក្នុងថ្ងៃខួបកំណើតថ្ងៃនេះ។ ខ្ញុំក៏សូមជូនពរជនដល់បងប្អូនជនរួមជាតិ និងក្មួយៗជួបតែសេចក្តីសុខចម្រុងចម្រើន និងជោគជ័យក្នុងជីវិតគ្រប់ៗគ្នាកុំបីខាន៕