សុខសប្បាយជាទេបងប្អូនជនរួមជាតិ? កាលពីម្សិលខ្ញុំបានដឹកនាំប្រជុំគណ:រដ្ឋមន្រ្តី ដែលយេីងបានអនុម័តនូវសេចក្តីព្រាងច្បាប់មួយចំនួន ដែលក្នុងនោះមានច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលមានសារ:សំខាន់ខ្លាំងណាស់សម្រាប់មន្រ្តីរាជការ និងកូនក្មួយកម្មករកម្មការនីទាំងក្នុងពេលបំពេញការងារ និងពេលឈប់សម្រាកពីការងារ ជាពិសេសគឺកិច្ចគាំពារសម្រាប់ស្រ្តី។ រាជរដ្ឋាភិបាលនឹងបន្តការយកចិត្តទុកដាក់ដោះស្រាយក្នុងការផ្តល់នូវកិច្ចគាំពារចាំបាច់ជាច្រេីនថែមទៀត ដេីម្បីបងប្អូនទទួលបាននូវផលប្រយោជន៍កាន់តែច្រេីន និងមានជីវភាពរស់នៅកាន់តែល្អរសេីរ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សំណាងល្អ និងបានសប្បាយរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍។