សុខសប្បាយជាទេបងប្អូនជនរួមជាតិ? មកទល់ថ្ងៃនេះ សុខភាពខ្ញុំ (គ្រេចស្មា) ក៏កាន់តែល្អប្រសើររឹងមាំមានកម្លាំងថាមពលពេញលេញក្នុងការបំពេញការងារជូនជាតិ។ នៅថ្ងៃ សុក្រទី ២ ខែ សីហា នេះ ខ្ញុំនឹងដឹកនាំប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គដូចធម្មតា ។ ខ្ញុំសូមអរគុណសារជាថ្មី ដល់បងប្អូនជនរួមជាតិ ដែលបានជូនពរខ្ញុំ នឹងនៅជាមួយខ្ញុំបន្តថែក្សាការពារសន្តិភាព ដើម្បីប្រទេសជាតិយើងមានឱកាសអភិវឌ្ឍន៍កាន់តែរីកចម្រើនទៅមុខទៀត។ សូមជូនពរបងប្អូនជនរួជាតិមានលាភជ័យ និងសំណាងល្អទាំងអស់គ្នា ជាពិសេសនៅក្នុងថ្ងៃឧបោសថសីលនេះ។