ល្ងាចនេះខ្ញុំបានជូនចៅស្រីរបស់ខ្ញុំត្រឡប់ទៅរៀនវិញបន្ទាប់ពីនាងបានមក សម្រាកមួយរយ:នៃវិស្សមកាល។ ដោយសារភរិយាខ្ញុំជាជីដូន និងកូនស្រីខ្ញុំ ជាម្តាយជាប់ការងារមិនអាចជូនដំណើរ បានតម្រូវឱ៌្យខ្ញុំជាជីតាឆ្លៀតពេលជូន ដំណើរចៅដើម្បីជៀសវាងអារម្មណ៍ ឯកោរបស់ចៅស្រី។ កាលពេលមុនខ្ញុំ និងភរិយា រួមនិងឪពុកខ្ញុំ ផងធ្លាប់ជូនដំណើរកូនៗខ្ញុំពេលពួកគេ ចេញទៅរៀននៅបរទេស។ ពេលនេះ ដល់ពេលត្រូវជូនដំណើរចៅម្តងដែលខ្ញុំចាត់ទុកជាផ្នែកដ៏សំខាន់នៃការលើកទឹក ចិត្តសម្រាប់ការសិក្យារបស់ពួកគេ។ និយាយដល់រឿងនេះខ្ញុំនឹកឃើញពេលដែលខ្ញុំនៅកុមារឪពុកម្តាយខ្ញុំបានបរ រទេះគោរាប់គីឡូម៉ែត្រមកកាន់កំពង់ផែដើម្បីជូនដំណើរខ្ញុំឡើងកប៉ាល់ ទឹកមករៀននៅភ្នំពេញ។ទោះនៅនឹងខ្លួនខ្ញុំមាន លុយត្រឹមតែ១២រៀលនិងបាយខ្ចប់ស្លឹក ចេកមួយកញ្ចប់ក្តីតែខ្ញុំមានអារម្មណ៍ កក់ក្តៅខ្លាំងណាស់ដែលបានឪពុកម្តាយ ជូនដំណើរដែលខ្ញុំមើលពីកប៉ាល់ឃើញ ពួកគាត់ឈរមើលមកកប៉ាល់រហូត ផុតកន្ទុយភ្នែកមើលលែងឃើញ។ កូនប្រុសច្បងរបស់ខ្ញុំរៀនចប់ថ្នាក់បណ្ឌិត ឯចៅស្រីច្បងមួយនេះក៏បានសន្យាជាជួយខ្ញុំថាចៅនឹងយកថ្នាក់ បណ្ឌិតឱ្យបាន។ខ្ញុំសង្ឃឹមថាចៅមួយនេះ នឹងជោគជ័យក្នុងការសិក្សារបស់គេដើម្បីជំរុញឱ្យចៅ១៩នាក់ផ្សេងទៀត យកជាគំរូតាម៕