នៅកន្លែងដែលខ្ញុំអង្គុយនេះមានឯកសារ ពី៣០ទៅ៥០ច្បាប់ក្នុងមួយថ្ងៃដែលខ្ញុំត្រូវ ពិនិត្យសម្រេចឬចុះហត្ថលេខា។ប្រសិន បើឯកសារទាំងនោះមិនត្រូវបានអនុមតិពីខ្ញុំទេបណ្តាស្ថាបន័នឹងត្រូវរង់ចាំ។ ជាង១០ថ្ងៃដែលខ្ញុំឈឺស្មាខ្ញុំបានពិនិត្យ របាយការណ៍ ផ្តល់ការណែនាំ សម្រេច និងចុះហត្ថលេខាលើឯកសារប្រម៉ាន ជាង៣០០ច្បាប់ព្រោះម្រាមដៃខ្ញុំមិនឈឺ ជាមួយស្មានោះឡើយ។ ជារៀងរាល់ថ្ងៃមានចៅៗមកសម្រាកនិង មកលេងជាមួយជីដូនជីតាតែចម្លែកល្ងាច នេះមានចៅ៥នាក់អមដំណើរជីតាមក ការិយាល័យ៕