មានបងប្អូនយើងមួយចំនួនមានការងឿង ឆ្ងល់ថា(ហេតុអ្វីបានខ្ញុំគ្រេចស្មា)? ចម្លើយខ្លីរបស់ខ្ញុំមកពីខ្ញុំ(រពឹស)។មកពី ហ្សឺណែវប្រទេសស្វីសនៅព្រឹកថ្ងៃ សៅរ៍ត្រៀមទៅវាយកូនគោលនៅព្រឹក ថ្ងៃអាទិត្យ។ក្រោកពីសម្រាកថ្ងៃរសៀល នឹកឃើញចង់រៀនជិះកង់ប្រណាំង ក៏រៀបចំខ្លួនជិះកង់តាមក្បួនខ្នាតមានទាំង មួកសុវត្តិភាពផង។ជិះកង់បានប្រហែល ៥០នាទីដល់ពេលត្រូវឈប់ព្រោះបែក ញើសខ្លាំងហើយ ពេលកង់ស្ទើរតែអស់ ល្បឿនបែជាកង់ដួលទៅលើស្មៅធ្វើឱ្យ ខ្ញុំគ្រេចស្មាខាងស្តាំ។សុំបញ្ជាក់ថាកង់ ដែលខ្ញុំជិះនេះជាប្រភេទកង់ប្រណាំងដែល ទើបទិញមកសម្រាប់ការហាត់របស់ខ្ញុំ ដើម្បីឈានទៅចុះឈ្មោះជាកីឡាករ ប្រណាំងកង់សម្រាប់មនុស្សចាស់តែខ្ញុំ ផ្តាំថាអាយុលើសពី៥០ឆ្នាំគួរកុំជិះកង់ ប្រភេទនេះនាំគ្រោះថ្នាក់ឬឈឺខ្លួនដូចខ្ញុំ នេះស្រាប់។ក្មេងរពឹសមិនងាយរាងចាល ទេតែចាស់រពឹសឆាប់រាងចាលណាស់។ មានឡានមានម៉ូតូជិះតែមកគ្រោះថ្នាក់ ដោយសារកង់មកពី(រពឹស)៕