តើទៅណាទៀតខ្ញុំ?ពេលមុនបន្ទាប់ពី ធ្វើការរួចហើយមានកម្មវិធីហាត់ប្រាណ តាមរបៀបជាច្រើនដូចជារត់លើម៉ាសុីន ជិះកង់ ដើរតាមធម្មជាតិលើស១មុឺនជំហ៊ាន។ថ្ងៃសៅរ៍ អាទិត្យមានកម្មវិធីវាយ កូនគោលគួរឱ្យសប្បាយខ្លាំងណាស់។ ពេលនេះអ្វីៗត្រូវបញ្ចប់មួយរយះតាមបញ្ជាររបស់គ្រូពេទ្យ។គិតរៀនច្រៀងដែលពេទ្យមិនហាមតែសម្លេងយើងមិន ពិរោះ សល់ម្យ៉ាងគត់គឺថតរូបបង្ហោះ Facebook ។ រឿងគួរឱ្យព្រួយគឺដូចចាស់ៗនិយាយថា (ឈឺជើងធាត់ឈឺមាត់ស្គម)ពិតមែនតែខ្ញុំ ឈឺស្មាតែក៏ដួចឈឺជើងដែរ ៥ថ្ងៃឡើង ៣គីឡូដូចនេះការខិតខំហាត់ប្រាណ២ឆ្នាំកន្លងមកដើម្បីបន្ថយ ទម្ងន់ពិតជាឥតប្រយោជន៏និងត្រូវត្រៀម បន្ធូរចង្កេះខោហើយខ្ញុំ៕