ខ្ញុំសូមអរគុណចំពោះជនរួមជាតិដែល ជូនពរដល់ខ្ញុំនិងបារម្មណ៍អំពីសុខភាព របស់ខ្ញុំ។ខ្ញុំសូមជម្រាបជូនថាបន្ទាប់ពីការ ព្យាបាលដោយយកចិត្តដាក់ពីសំណាក់ គ្រូពេទ្យក្នុងចន្លោះម៉ោង២ទៅម៉ោង៣ទៀបភ្លឺម៉ោងសឹង្ហបូរី គ្រូពេទ្យបានដោះស្រាយដោយជោគជ័យនូវ កន្លែងគ្រេចស្មាស្តាំ។អ្វីដែលបាត់បង់គឺគ្រូ ពេទ្យតម្រូវឱ្យខ្ញុំផ្អាកវាយកូនគោលមួយ រយ:ដែលខ្ញុំគោរពតាមបានយ៉ាងស្រួល! ទន្ទឹមនឹងប្រជាជនច្រើនលើសលប់បន់ស្រន់ឱ្យខ្ញុំឆាប់ជាសះស្បើយ ក៏មានជនមួយ ក្តាប់តូចលួចចូលមកcomment ឬបង្ហោះតាមFacebook បន់អោយខ្ញុំឆាប់ស្លាប់ ឬបង្កើតព័ត៌មានក្លែងក្លាយអំពីស្ថានភាព ជំងឺរបស់ខ្ញុំទៅវិញ។ខ្ញុំសូមជូនយោបល់ ទៅអ្នកទាំងនោះវិញថា (ឈប់បានឈប់ ទៅ )ព្រោះការធ្វើនយោបាយរង់ចាំឱ្យខ្ញុំស្លាប់ ដើម្បីដណ្តើមអំណាចសូមរង់ចាំជាតិ ក្រោយទៅចុះព្រោះយមរាជមិនត្រូវការជីវិតខ្ញុំទេក្នុងរយ:ពេលមិនតិចជាង៤០ឆ្នាំ ពេលខាងមុខ ព្រោះយមរាជត្រូវការឱ្យខ្ញុំនៅ បន្តបម្រើប្រជាជននិងកំចាត់ពួកក្បត់ជាតិ ដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍបន្ត ទៅទៀត។ សូមជូនរូបថតដែលថតមុននេះប្រហែល ៣០នាទីថាតើសុខភាពខ្ញុំបែបណា?៕