សម្ដេចតេជោ​ ហ៊ុន​ សែន​ កំពុងដឹកនាំគណៈប្រតិភូ​ធ្វេីមាតុភូមិនិវត្តន៍មកកម្ពុជា នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកនិងកំពុងចាកចេញពីប្រទេសស្វីស ឆ្ពោះមកកាន់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំស្តីពី “ការត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩” ដែលមានរយៈពេល៣ថ្ងៃ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស (Geneva, Switzerland)។ រួមជាមួយការប្រកាសចេញជាផ្លូវការនូវ “យុទ្ឋសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ហើយនឹងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ឋិមនុស្ស UN ផងដែរ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕