ប្រជាពលរដ្ឋខ្មែរនៅអ៊ឺរ៉ុបទទួលស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន យ៉ាងកក់ក្តៅជាទីបំផុត នៅរសៀលថ្ងៃ០៤​ ​កក្កដា​ ​នៅពេលដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញមកដល់​សណ្ឋាគារហ្គ្រេនខេមភីនស្គី​យេនីវ៉ា​ ទីក្ររុងហ្សឺណែវ ប្រទេសស្វីស​ ដេីម្បីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ​ និងសិស្សានុសិស្សមកពីសហគន៍អឺរ៉ុបដូចជា​ ​អាល្លឺម៉ង់ ,បារាំង ,បែលហ្សិក និងប្រទេសស្វីស...មកទទួលស្វាគមន៍សម្តេចតេជោនាយករដ្ខមន្រ្តីយ៉ាងច្រេីនកុះករ។ អរគុណបងប្អូនចំពោះទឹកចិត្តគោរព ស្រឡាញ់​ គាំទ្រ​ នេះគឺដោយសារលោកដឹកនាំកសាងប្រទេសជាតិបានល្អពិតៗ​ងជឿជាក់លេីការដឹកនាំរបស់​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ដែលបានធ្វេីអោយប្រទេសជាតិយើងអោយមានសុខសន្តិភាព​ និង​រីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ៕