ប្រជាពលរដ្ឋខ្មែររស់នៅសហគមន៍អឺរ៉ុបទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន យ៉ាងកក់ក្តៅជាទីបំផុត នៅរសៀលថ្ងៃនេះ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីសប្រកបដោយសុវត្ថិភាពហើយ។ ខណៈពេល​នៃការអញ្ជើញដល់សណ្ឋាគារស្នាក់នៅ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស​ របស់សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​ គឺមានបងប្អូនសហគមន៏ខ្មែរដែលរស់នៅក្នុងសហគមន៍អឺរ៉ុបជាច្រើនបានមកទទួលស្វាគមន៍សម្តេចតេជោយ៉ាងរ៉ាក់ទាក់ និងកក់ក្តៅជាទីបំផុត ដែលបងប្អូនខ្មែរខ្លះមកពីប្រទេសអាល្លឺម៉ង់ ,ប្រទេសបារាំង ,ប្រទេសប៊ែលហ្សិក និងប្រទេសស្វីសនេះ។ អរគុណបងប្អូនប្រជាពលរដ្ឋខ្មែរ នៅសហគមន៍អឺរ៉ុបទាំងអស់ ដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់​ សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​ នៅទីក្រុងហ្សឺណែវ​ ប្រទេសស្វីស ដែលនេះគឺបានបង្ហាញពីការគោរព ស្រឡាញ់​ គាំទ្រ​ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសជាតិយើងអោយមានសុខសន្តិភាព​ និង​រីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ៕