ជាថ្មីម្តងទៀត សូមអរគុណដល់ អង្គការគ្រួសារថ្មី និងបុគ្គលិកទាំងអស់ ព្រមទាំងសប្បុរសជន និងដៃគូ ម្ចាស់ជំនួយទាំងក្នុងនិងក្រៅប្រទេស ដែលបានយកចិត្តទុកដាក់ជួយគាំពារដល់កុមារកំព្រា និងកុមារពិការគថ្លង់នៅកម្ពុជា ដែលចុងក្រោយនេះគឺបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំ និងផ្ទេរសាលារៀនគរថ្លង់អោយក្លាយទៅជា វិទ្យាស្ថានជាតិអប់រំពិសេស ដើម្បីបណ្តុះបណ្តាលជំនាញធនធានមនុស្ស ព្រមទាំងជួយដល់កុមារពិការ និងកុមារគថ្លង់អោយទទួលបាននូវចំណេះដឹង ជំនាញ និងសិទ្ឋិសេរីភាពដែលជាពន្លឺនិងក្តីសង្ឃឹមក្នុងជីវិតឡើងវិញ។ សូមអរគុណដល់ជនរួមជាតិ ដែលមិនប្រកាន់រើសអើងដល់បងប្អូនជនពិការ និងកូនក្មួយចៅៗកុមារពិការ៕