សុខសប្បាយជាទេ បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស? នៅក្នុងសប្តាហ៍ក្រោយនេះ ខ្ញុំនឹងត្រូវទៅចូលរួមកិច្ចប្រជុំពិសេសមួយពាក់ព័ន្ឋនឹងយុទ្ឋសាស្រ្តលើវិស័យពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ កម្ពុជាត្រូវតែបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អកាន់តែច្រើនឡើងថែមទៀត ជាមួយប្រទេសក្នុងតំបន់ និងក្នុងពិភពលោក និងជាមួយបណ្តាដៃគូអង្គការពាណិជ្ជកម្មតូចធំ ដើម្បីបើកទីផ្សារផលិតផលខ្មែរបាននាំចេញទៅក្រៅកាន់តែទូលំទូលាយថែមទៀត។ ខ្ញុំពេញចិត្តបម្រេីប្រទេសជាតិ​ ដោយមិនគិតពីការនឿយហត់សូម្បី​បន្តិចឡេីយ​ ដើម្បីសេដ្ឋកិច្ចជាតិយើងរឹងមាំ ហើយជីវភាពរស់នៅរបស់បងប្អូនក៏កាន់តែធូរធារល្អប្រសើរឡើង។ សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយយុវជន​ បានរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា៕