ដោយមានការចូលរួមឧបត្ថម្ភពីសភា ពាណិជ្ជកម្មចិននៅកម្ពុជាចំនួន១១មុឺន ដុល្លារបន្ថែមទៀតដូចនេះថវិកាដែលត្រូវផ្តល់គ្រួសារសពបានកើនឡើងពី 79,001$ដល់82,929$និង57សេន សម្រាប់សពមួយនាក់។ ខ្ញុំសូមអរគុណចំពោះបណ្តាក្រុមហ៊ុនចិន ក្នុងក្របខ័ណ្ឌសភាពាណិជ្ជកម្មចិននៅ កម្ពុជាចំពោះការឧបត្ថម្ភដ៏ថ្លៃថ្លានេះ។ ចាប់ពីថ្ងៃស្អែក២៩មិថុនា២០១៩តទៅ លោកសេង ទៀងនាយករងខុទ្ទកាល័យរបស់ខ្ញុំនឺងទៅជួបគ្រួសារ នីមួយៗដោយផ្ទាល់ដើម្បីផ្តល់ជូនថវិកា នេះតាមរយៈធនាគារដែលជាការធានា សុវត្ថិភាពសម្រាប់ម្ចាស់ប្រាក់។ ខ្ញុំសង្ឃឹមថាក្រុមគ្រួសារនៃសពនឹងប្រើ ប្រាស់ថវិកានេះអោយមានផលប្រយោជន៍រយៈពេលវែងរាប់ទាំងការបណ្តុះ បណ្តាលកូនចៅដែលឪពុកម្តាយស្លាប់ ទៅអោយរៀនបានខ្ពង់ខ្ពស់ដែលនេះជា បំណងប្រាថ្នានៃអ្នកផ្តល់ជំនួយ៕