ជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ក្នុងស្មារតីអាណិតស្រឡាញ់សម្រាប់ បងប្អូនជនរងគ្រោះដែលបណ្តាលមកពី ការរលំអាគារ៧ជាន់នៅខេត្តព្រះសីហនុ សប្បុរសជនបានបន្តចូលរួមដោយគិត ត្រឹមម៉ោង៦ល្ងាចថ្ងៃ២៧មិថុនានេះថវិកាបានកើនឡើងពី2,368,400$ ដល់2,512,821$។ ដោយដក300,000$ចែកជូនអ្នករបួស ថវិកានៅសល់កើនពី2,068,400$ ដល់2,212,821$សម្រាប់ចែកជូនអ្នក ស្លាប់ចំនួន២៨នាក់បានកើនឡើងពី 73,870$ដល់79,001$សម្រាប់សព ម្នាក់(នៅសល់៣២សេន)។ប្រសិន គិតទាំងព្រះរាជឧបត្ថម្ភពីព្រះមហាក្សត្រ និងសម្តេចម៉ែជាទីគោរពសក្ការះព្រមទាំងថវិកាពីសំណាក់រដ្ឋសភា ព្រឹទ្ធសភារាជរដ្ឋាភិបាល កាកបាទក្រហមនិងសប្បុសជនចូលផ្ទាល់ផងអ្នកស្លាប់មួយនាក់ទទួលបាន លើសពីជាង៩មុឺនដុល្លាឬជិត៤០០លាន រៀលដែលជួយសម្រាលការលំបាកដល់ ក្រុមគ្រួសារដែលនៅរស់។ ខ្ញុំសូមអរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមតាមការអំពាវនាវរបស់ខ្ញុំ។ សម្រាប់កម្លាំងចូលរួមប្រតិបត្តិការរុករកនិងសង្រ្គោះក្រោមការបញ្ជាផ្ទាល់នៅហ្នឹងកន្លែងពី សំណាក់ឯកឧត្តមយន្ត មីនត្រូវបានវាយ តម្លៃខ្ពស់និងកោតសរសើរពីគ្រប់ទិសទីដែលខ្ញុំសូមថ្លែងអំណរគុណនិងផ្តល់ នូវមេដាយមាសមួយគ្រឿងម្នាក់។ សម្រាប់ថវិកាខ្ញុំបានឧបត្ថម្ភម្នាក់100$ ជាបុរសនិង200$ជានារីរួចហើយនិងបន្ថែមជូន 100$ម្នាក់ទៀតទាំងបុរសនិងនារីនៅ ពេលទទួលមេដាយមាសនាពេលខាងមុខ។ ខ្ញុំសូមប្រកាសបញ្ឈប់ការទទួលជំនួយពី សប្បុរសជនចាប់ពីពេលនេះតទៅនិង សូមអរគុណជនរួមជាតិទាំងក្នុងនិងក្រៅ ប្រទេសដែលជួយឈឺឆ្អាលជាមួយជន រងគ្រោះ។ (ស្រឡាញ់គ្នាក្នុងគ្រាក្រស្គាល់មិត្តល្អ ក្នុងគ្រាលំបាក)៕