បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ក្នុងហេតុការបាក់អាគារកំពស់៧ជាន់នៅខេត្ត ព្រះសីហនុដែលធ្វើអោយប្រជាជនជាទី ស្រឡាញ់របស់យើងស្លាប់២៨នាក់របួស ២៦នាក់ ក្រៅពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែជាទីគោរពសក្ការះនិងជំនួយឧបត្ថមរបស់ ព្រិទ្ទិសភា រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពជា។ខ្លួនខ្ញុំបានអំពាវនាវសុំសប្បុជនជួយឧបត្ថម្ភបន្ថែមដែល មកដល់ម៉ោង១២ថ្ងៃ២៥មិថុនានេះទទួល ទឹកប្រាក់គិតជាដុល្លាចំនួន 2,198,400ដុល្លាអាមេរិក។ ថវិការនេះត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់១មុឺនដុល្លាសម្រាប់២៤នាក់ឯ ២នាក់ទៀតដែលស្ថិតក្រោមគំនរបាក់បែកប្រម៉ានជិត៦០ម៉ោងដែលនៅរស់រានមានជិវិតដោយសារការ ជួយសង្រ្គោះត្រូវបានឧបត្ថម្ភក្នុងម្នាក់ ចំនួន៣មុឺនដុល្លា។សរុបអ្នករបួសចំណាយអស់៣០មុឺនដុល្លា។ ថវិការនៅសល់1,898,400ដុល្លាត្រូវ បែងចែកស្មើរៗគ្នាសម្រាប់អ្នកស្លាប់ចំនួន ២៨នាក់ដែលក្នុងមួយនាក់ទទួលចំនួន 67,800ដុល្លានេះមិនគិតពីថវិការរាជ រដ្ឋាភិបាល១មុឺនដុល្លាដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួនក្រោយ១ថ្ងៃ នៃថ្ងៃកើតហេតុផងទេ។ លោកសេង ទៀងនាយករងខុទ្ទកាល័យ របស់ខ្ញុំនឹងរៀបចំជូនក្រុមគ្រួសារសពតាមរយះធានាគារដើម្បីធានាសុវត្តិភាព សម្រាប់ក្រុមគ្រួសារសព។ ខ្ញុំសូមអរគុណចំពោះសប្បុសជនទាំងអស់ដែលបានជួយជាថវិការសម្រាប់ជន រងគ្រោះទាំងអ្នកស្លាប់ទាំងអ្នករបួស ដោយមិនគិតពីនិន្នាការនយោបាយ។ ជាថ្មីម្តងទៀតសូមអរគុណនិងកោតសសើរចំពោះកម្លាំងដែលបានចូលរួមជួយរុករកនិងជួយសង្រ្គោះដែលបាន បង្ហាញនូវការទទួលខុសត្រូវ ផ្តល់នូវក្តី អាណិតស្រឡាញ់ចំពោះជនរងគ្រោះ ក្នុងឋានះជាជនរួមឈាមដូចគ្នា។ សូមអរគុណផងដែរដល់កម្មករនិងអ្នក បច្ចេកទេសចិនដែលបានចូលរួមក្នុង កិច្ចការនេះតាំងពីការចាប់ផ្តើមរហូតដល់ ការងារត្រូវបានបញ្ចប់។ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក)៕