សុខសប្បាយជាទេបងប្អូនជនរួមជាតិ? នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា​ ចាកចេញពីទីក្រុងបាងកក​ ប្រទេសថៃ​ មកកាន់កម្ពុជាវិញហេីយ​ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤​ អស់រយៈពេលពីរថ្ងៃរួចមក​ ។ ខ្ញុំនឹងបន្តជំរុញអោយការងារសង្រ្គោះបន្ទាន់ជនរងគ្រោះដោយអាគារបាក់រលំនៅខេត្តព្រះសីហនុអោយបានលឿនបំផុត​ នៅពេលខ្ញុំវិលត្រឡប់មកដល់មាតុប្រទេសវិញ។ អរគុណបងប្អូនជនរូមជាតិដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ។