បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ សោដនាដកម្មបាក់អាគារនៅខេត្ត ព្រះសីហនុគឺជារឿងឈឺចាប់របស់ ជាតិយើង​ ពិសេសក្រុមគ្រួសារនៃ អ្នកដែលបានបាត់បង់ជិវិតដែលជា ភរិយាឬស្វាមីឬកូនឬឪពុកម្តាយ។ល។ ដើម្បីចូលរួមមរណៈទុក្ខនិងជួយ ដល់ជីវភាពក្រុមគ្រួសារក្នុងនាម រាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញ ថវិកាជាតិជួយដល់ក្រុមគ្រួសារ អ្នកស្លាប់ក្នុងមួយនាក់៤០លាន រៀល(សែសឹបលានរៀល)ឬ ១មុឺនដុល្លា(10.000$)។ សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវ ទទួលបានការព្យាបាលដោយឥត គិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋនិង ទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល(ប្រាំលានរៀល)។ ឯកឧត្តម​ ប៊ិន ឈិន​ ឧបនាយករដ្ឋមន្ត្រី ប្រចាំការនិងជារដ្ឋមន្រ្តីទីស្តីការ គណៈរដ្ឋមន្ត្រីទទួលចាត់ចែងថវិកានេះជូនបងប្អូន។ យប់នេះខ្ញុំនៅបន្តតាមដានការងារ រុករកនិងសង្រ្គោះជាមួយបងប្អូន តទៅទៀត៕