សុខសប្បាយជាទេបងប្អូនជនរួមជាតិ? នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នៅប្រទេសថៃ។ កិច្ចប្រជុំនៅទីនោះក៏មានការចូលរួមរវាងប្រមុខរដ្ឋាភិបាលអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន, ក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និង តំណាងយុវជនអាស៊ានផងដែរ។ នៅថ្ងៃស្អែក ទី២៣ មិថុនា ខ្ញុំនឹងវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អគ្រប់ៗគ្នា៕