សុខសប្បាយជាទេបងប្អូនជនរួមជាតិ? នៅថ្ងៃស្អែកទី ២២ មិថុនា នេះ ខ្ញុំនឹងដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ (34th ASEAN Summit) នៅប្រទេសថៃស្តីពីការពង្រឹងមិត្តភាពដើម្បីនិរន្តរភាពនៃការរីកចម្រើន។ ក្រៅពីសហគមអាស៊ានទាំង១០ គឺកម្ពុជានឹងបន្តពង្រីកមិត្តភាព និងសហប្រតិបត្តិការជាមួយប្រទេសដៃគូថ្មីៗជាច្រើនថែមទៀត ដូចជាកាលពីពេលថ្មីៗកន្លងទៅនេះ ដែលខ្ញុំបានទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី និង តាជីគីស្ថានជាដើម។ អរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមថែរក្សាសុខសន្តិភាព ដើម្បីយើងមានឱកាសអភិវឌ្ឍប្រទេសជាតិ អោយកាន់តែរីកចម្រើន។ សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា។ សូមជូនរូបថតជាមួយចៅ១សន្លឹក ថតនៅហុងគ្រីកាលពីថ្ងៃទី ១៣ មិថុនា កន្លងមកនេះ៕