នៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញចូលគាល់ថ្វាយព្រះពរ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ គម្រប់ខួប៨៣ យាងចូល៨៤ ព្រះវស្សា នៅព្រះបរមរាជវាំង។ សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំបំផុតសម្រាប់ប្រជារាស្រ្តទូទាំងប្រទេស៕