អរគុណបងប្អូនខ្មែរដែលរស់នៅឯបរទេស ដែលបានចូលរួមហូបនំបញ្ចុកជាមួយក្រុមគ្រួសារ និងសហគមខ្មែរ នៅតាមបណ្តារដ្ឋ និងតាមទីក្រុងនានា ដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព និងការស្រឡាញ់រាប់អានរវាងខ្មែរ ទោះបីបងប្អូនកូនក្មួយបានទៅរស់នៅឯបរទេសហើយក្តី។ យើងចងចាំទិវាហូបនំបញ្ចុកថ្ងៃនេះដើម្បីពង្រឹងស្មារតីសាមគី្គភាព រួបរួមឯកភាពជាតិ និងការស្រឡាញ់ជាតិមាតុប្រទេសនៅក្រោមម្លប់សន្តិភាពដែលយើងបានមកដោយលំបាកបំផុត។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕