អរគុណបងប្អូនជនរួមជាតិ សមាជិកសមាជិការគណបក្ស មន្រ្តីរាជការ អាជ្ញាធរ សមត្ថកិច្ច កូនក្មួយយុវជន ម្ចាស់ក្រុមហ៊ុន សមាគម និងសប្បុរសជនទាំងអស់ ដែលបានរៀបចំហូបនំបញ្ចុកជួបជុំគ្នាជាមហាគ្រួសារខ្មែរ។ នៅពេលដែលយើងហូបនំបញ្ចុក គឺយើងនឹកទៅដល់មិត្តភាព សាមគ្គីភាព ការស្រឡាញ់រាប់អាន និងឯកភាពជាតិយើងនៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍។ ជូនពរបងប្អូនសុខសប្បាយ នឹងបន្តជួយទិញ ជួយហូបនំបញ្ចុកខ្មែរ និងបន្តចូលរួមជួយលើកតម្កើងគុណភាពម្ហូបអាហារ និងនំចំណីរបស់ប្រទេសយើងនៅគ្រប់ទីកន្លែង៕