យើងហូបនំបញ្ចុកជាមួយគ្នាថ្ងៃនេះ ដើម្បីខ្មែរយើងកាន់តែរឹងមាំ ដើម្បីយើងរួមគ្នាកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែចម្រើនរុងរឿង។ យើងហូបនំបញ្ចុកថ្ងៃនេះ គឺបង្ហាញពីការស្រឡាញ់រាប់អានគ្នា និងពង្រឹងសាមគ្គីភាពរវាងគ្នានឹងគ្នាអោយកាន់តែល្អប្រសើរឡើង ទាំងនៅក្នុងទីក្រុង និងនៅតាមបណ្តាខេត្ត និងតាមតំបន់ជនបទស្រុកស្រែចំការដោយគ្មានការរើសអើងឡើយ។ សូមជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នាក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ !