ទាំងបងប្អូនជនរួមជាតិអ្នកកាន់ពុទ្ឋសាសនា និងបងប្អូនខ្មែរឥស្លាម ព្រមទាំងសាសនាដទៃទៀត យើងហូបនំបញ្ចុកជាមួយគ្នា ដើម្បីរិតចំណងមិត្តភាព សាមគ្គីភាព និងការស្រឡាញ់រាប់អានគ្នាអោយកាន់តែល្អរឹងមាំ។ ទោះបីក្រោយពីហូបនំបញ្ចុកហើយក្តី ក៏យើងនៅតែស្រឡាញ់រាប់អានគ្នាជាមហាគ្រួសារខ្មែរ ដោយមិនប្រកាន់រើសអើងទៅលើជំនឿសាសនា និងនិន្នការនយោបាយឡើយ។ សូមជូនពរបងប្អូនបានសប្បាយរីករាយក្នុងថ្ងៃសម្រាកចុងសប្រាហ៍។