នេះជាអត្ថបទដែលfresh newsផ្សាយមុននេះបន្តិច។ទណ្ឌិតកំសាកខ្លាចគុក សម រង្ស៉ី ត្រូវតែហ៊ានស្បថដាក់ជីវិតស្លាប់ទាំងពូជជាមួយ សម្តេចតេជោ ហ៊ុន សែន ដើម្បីធានាសម្តីរបស់ខ្លួនការពិត ឬអត់ ? (ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៉ី ដែលមានរហស្សនាមជាមនុស្សកំសាកខ្លាចគុក នៅថ្ងៃទី០២ ខែមិថុនា បានចេញសារញុះញង់ថ្មីមួយទៀត ដោយបានចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ដាក់បង្កៃគ្រាប់បែកលើយន្តហោះធ្វើឃាតសម្លាប់លោក ហុក ឡង់ឌី កាលពីឆ្នាំ២០០៨។ ទណ្ឌិតរូបនេះថែមទាំងបានសរសេរទៀតថា បច្ចុប្បន្នលោក ឌី វិជ្ជា កូនប្រុសបង្កើតរបស់លោក ហុក ឡង់ឌី និងជាកូនប្រសាររបស់ម្តេចតេជោ ហ៊ុន សែន កំពុងរៀបចំផែនការសងសឹក ដោយសហការជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ទណ្ឌិតក្បត់ប្រយោជន៍ជាតិ សម រង្ស៉ី កន្លងទៅក៏ធ្លាប់បានលើកឡើងដែរថា សម្តេចក្រឡាហោម ស ខេង កំពុងរៀបចំធ្វើបក្សប្រហារ ដើម្បីដណ្តើមអំណាចពីសម្តេចតេជោ ហ៊ុន សែន ព្រោះតែខឹងនឹងសម្តេចរៀបចំកូនប្រុសឱ្យឡើងស្នងតំណែងជំនួស។ ឆ្លើយតបការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានប្រកាសបបួលទណ្ឌិត សម រង្ស៉ី ចេញមកស្បថដាក់ជីវិតខ្លួនឯង ក្រុមគ្រួសារ និងសាច់ញាតិ ព្រមទាំងមនុស្សជំនិត១០០នាក់ផងដែរ ដើម្បីធ្វើឱ្យច្បាស់ថា តើអ្វីដែល សម រង្ស៊ី លើកឡើងនោះជាការពិតឬយ៉ាងណា? បន្ទាប់ពីមានការបបួលស្បថរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានរហស្សនាមជាបុរសខ្លាំងរបស់កម្ពុជានោះ មានសាធារណជនជាច្រើនកំពុងរង់ចាំមើលថា តើទណ្ឌិតចរិតមាន់សម្ល សម រង្ស៉ី ហ៊ានចេញស្បថតាមការបបួលរបស់សម្តេចតេជោ ហ៊ុន សែន ដែរឫទេ? អង្គភាពព័ត៌មាន Fresh News នឹងសូមធ្វើសាក្សីជាបន្តទៀតនៅក្នុងការស្បថដាក់ជីវិតទាំងពូជនេះ​ រវាងសម្តេចតេជោ ហ៊ុន សែន និងទណ្ឌិតកំសាកញី សម រង្ស៊ី។ អ្នកតាមដានស្ថានការណ៍នយោបាយ និងសាធារណមតិជាច្រើន បានលើកឡើងថា ប្រសិនបើអ្វីដែលទណ្ឌិត សម រង្ស៉ី លើកឡើងជាការពិត ទណ្ឌិតរូបនេះគួរតែហ៊ានស្បថ តាមការបបួលរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធានាអះអាងទៅលើអ្វីដែលខ្លួនបានលើកឡើង។ ផ្ទុយទៅវិញប្រសិនបើទណ្ឌិតដែលកំពុងសម្ងំខ្លួនលើដីបរទេសគេចពីសំណាញ់ច្បាប់រូបនេះ មិនហ៊ានស្បថទេ គឺមានន័យថា អ្វីដែលខ្លួនលើកឡើងគ្រាន់តែជាការញុះញង់ក្នុង ចេតនាទុចរិត និងពិសពុល ដើម្បីកម្ចាត់សម្តេចតេជោ ហ៊ុន សែន តែប៉ុណ្ណោះ។ មួយវិញទៀតប្រសិនបើទណ្ឌិត សម រង្ស៉ី មិនហ៊ានចេញមកស្បថតាមការបបួលរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីទេនោះ គឺរឹតតែបញ្ជាក់ឱ្យឃើញថា សម រង្ស៉ី មិនត្រឹមតែជាមនុស្សគ្មានការទទួលខុសត្រូវលើជោគវាសនារបស់ជាតិ និងប្រជាជននោះទេ សូម្បីតែសម្តីរបស់ខ្លួនឯងក៏មិនហ៊ានទទួលខុសត្រូវនោះដែរ៕