សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម នៅវិហារបឹងកក់ នៅល្ងាចថ្ងៃអាទិត្យ ១៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមថុនាឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម នៅវិហារបឹងកក់ រាជធានីភ្នំពេញ។ ការជួបជុំពិសារអាហាស្រាយបួស «ខែរ៉ាម៉ាឌន» ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅពេលនេះ ចាប់ផ្តើមទាំងពីឆ្នាំ២០១៤មកម្លេះ។វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីដ៏សំខាន់របស់ខ្មែរ-ឥស្លាម នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ចំពោះបងប្អូនខ្មែរ-ឥស្លាម ទោះបីជាសម្តេចជាអ្នកកាន់ព្រះពុទ្ធសាសនាក៏ដោយ។ គេហទំព័រ Facebook តេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះនៅម៉ោង៥:០០នាទីល្ងាច ពីព្រះវិហារបឹងកក់៕