គេថាខ្ញុំចាស់ពាក្យច្រើនណាស់ចេញខាងពីស្រីៗ។ មិនទាន់ចាស់ទេនៅវាយកូនគោលដូចយុវជនអាយុ២៥ឆ្នាំអីចឹង។ កីឡាបានជួយច្រើនណាស់ដល់ ការរក្សាសុខភាព។ ការងាររបស់ខ្ញុំក្នុងសប្តាហ៏នេះគឺ ថ្ងៃចន្ទ័ធ្វើដំណើរទៅទីក្រុងបាងកកប្រទេសថៃដើម្បីថ្លែង សុន្ទរកថាក្នុងសន្និបាតUN.ESCAP។ ថ្ងៃអង្គារដល់ថ្ងៃសុក្រធ្វើការយ៉ាង ច្រើននៅទីក្រុងតូក្យូប្រទេសជប៉ុន ដែលការងារនោះភាគច្រើនអង្គុយ និងផឹកទឹកដែលធ្វើឱ្យឡើងទម្ងន់។ ថ្ងៃសៅរ៏នេះប្រឹងដើរអោយបានច្រើន ដើម្បីអោយបែកញើសបន្ថយទម្ងន់មកវិញទោះមិនបានទាំងអស់ ក៏បានមួយផ្នែកដែរ។ ជូនពរជនរួមជាតិជួបតែសេចក្តីសុខនិងសប្បាយរីករាយចុង សប្តាហ៍៕