សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើមាតិភូមិនិវត្តន៍ នៅរសៀលថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកប្រទេសកម្ពុជាវិញដោយសុវត្តិភាពហេីយ បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចការ និងចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពី«អនាគតរបស់អាស៊ី»ដែលបានព្រឹត្តិការណ៍ទីចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩​ ដែលធ្វេីឡេីងនៅទីក្រុងតូក្យូ​ ប្រទេសជប៉ុន។ ជាលទ្ធផលនៃសន្និសីទអន្តរជាតិលើកទី២៥នេះ គឺទទួលបានលទ្ធផលជោគជ័យជាគួរមោទនៈ​ ដោយក្នុងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះសំនាន់ៗលើមូលបទ «ការស្វែងរកសណ្តាប់ធ្នាប់ពិភពលោកថ្មី-ការជម្នះភាពវឹកវរ» ព្រមទាំងចែករំលែកទស្សនៈវិស័យលើបរិបទសកលលោកបច្ចុប្បន្ន ,ចក្ខុវិស័យនាពេលអនាគត ,មាគ៌ាឆ្ពោះទៅមុខ និងការប្តេជ្ញាចិត្ត និងរួមចំណែករបស់កម្ពុជា ក្នុងការលើកកម្ពស់ភាពសុខដុម សន្តិភាព និងវិបុលភាពរួមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងក្នុងពិភពលោក។ ក្នុងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានពិភាក្សាជាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ហើយនាយករដ្ឋមន្ត្រីទាំងពីរក៏បានអញ្ជើញជាសាក្សីក្នុងការចុះហត្ថលេខាលើលិខិតប្តូរសារព្រមព្រៀងនៃជំនួយឥតសំណងរបស់ជប៉ុនចំនួន២សំខាន់ សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ។ ជាមួយគ្នានោះសម្តេចតេជោ ក៏បានជួបជាមួយឥស្សរៈជនជប៉ុន និងតំណាងក្រុមហ៊ុនជប៉ុនជាច្រើនទៀត ដើម្បីកៀរគរអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ទៀត៕