នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជាវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ បន្ទាប់ពីបានមកបំពេញបេសកកម្មការងារនៅប្រទេសជប៉ុនដោយជោគជ័យ ចាប់ពីថ្ងៃទី ២៨ ដល់ ៣១ ឧសភា កន្លងមកនេះ។ វត្តមានរបស់ខ្ញុំនៅលើទឹកដីជប៉ុន គឺបានពង្រឹងនូវមិត្តភាព និងសហប្រតិបត្តិការកាន់តែល្អជិតស្និទ្ឋជាមួយមិត្តជប៉ុន។ អរគុណរដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុនដែលតែងតែចូលរួមជួយដល់ការកសាងប្រទេសកម្ពុជា។ អរគុណក្រុមហ៊ុនឯកជនជប៉ុនទាំងអស់ដែលកំពុងវិនិយោគផ្តល់ការងាររាប់ម៉ឺនដល់ពលរដ្ឋខ្មែរ។ ខ្ញុំសូមអរគុណដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលផ្តល់នូវទំនុកចិត្តនិងគាំទ្រចំពោះរូបខ្ញុំ ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាយើង អោយកាន់តែរីកចម្រើនលឿនទៅមុខ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕