សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank) នៅរសៀលថ្ងៃទី៣០ ខែឧសភានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានអនុញ្ញាតអោយលោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank) ដឹកនាំគណៈប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងត្យូក្យូ ប្រទេសជប៉ុន។ នៅក្នុងជំនូបនេះលោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank) បានគោរពថ្លែងអំណរគុណដល់សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានចំណាយពេលវេលាផ្តល់ការអនុញ្ញាអោយរូបលោកគណៈប្រតិភូចូលជួបសំដែងការគួរសម។ លោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank) បានជម្រាបសម្តេចតេជោនយករដ្ឋមន្រ្តីថា កន្លងមកនេះលោកបានទិញភាគហ៊ុនរបស់ធនាគារANZ Royal ។ លោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank) បានជម្រាបសម្តេចបន្តថា ដូច្នេះពេលនេះរូបលោក នឹងធ្វើការសហការការងារជាមួយក្រុមហ៊ុនRoyal group របស់អ្នកឧកញ៉ា គិត ម៉េង ។ ជាការឆ្លើយតប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានណែនាំអោយលោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank)ធ្វើការសហការជាមួយក្រុមហ៊ុនខ្មែរ ពោលគឺជាមួយក្រុមហ៊ុនRoyal group របស់អ្នកឧកញ៉ា គិត ម៉េង ។ ក្នុងឱកាសនេះលោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank) បានជម្រាបសម្តេចតេជោនាយករដ្ឋមន្រ្តីថា តាមផែនការ លោកមានគំរោងប្តូរឈ្មោះធនាគារANZ Royal ទៅជាធនាគារ ចេត្រាស់ធ៏ រ៉ូយ៉ាល់ (J Trust Royal Bank)វិញ ហើយគ្រោងនឹងប្តូរឈ្មោះនៅខែសីហាខាងមុខនេះ។ លោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank) ក៏បានជំរាបសម្តេចតេជោទៀតថា កន្លងទៅខាងធនាគារ​ ANZ Royal មិនសូវបានផ្តល់ឥណទានទៅក្រុមហ៊ុនខ្មែរនោះទេ ប៉ុន្តែ ធនាគារ ចេត្រាសធ៏ រ៉ូយ៉ាល់ នឹងផ្តល់ប្រាក់កម្ចី រឺឥណទានទៅក្រុមហ៊ុនខ្មែរ។ ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានអោយលោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank)ជួយដល់ក្រុមហ៊ុនខ្មែរដែលតំរូវការឥណទាន ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តីបានអបអរសាទរដល់ក្រុមហ៊ុន ចេត្រាសធ៏របស់ជប៉ុនដែលបានទៅបណ្តាក់ទុកនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានបង្ហាញការរីករាយនឹងស្វាគមន៏សំរាប់លោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៏ (J Trust Bank)៕